2 Timothy 4

1នៅចំពោះព្រះជាម្ចាស់និង​ព្រះ​គ្រិស្ដយេស៊ូដែលនឹងជំនុំជម្រះ​ទាំង​មនុស្ស​រស់និង​មនុស្ស​ស្លាប់ព្រមទាំងដោយ​ការ​យាងមក​របស់​ព្រះអង្គនិងនគររបស់ព្រះអង្គ​ខ្ញុំ​សូម​ដាស់តឿន​អ្នក​យ៉ាង​ម៉ឺងម៉ាត់​ថា 2ចូរប្រកាសព្រះបន្ទូល​ហើយ​ខឹតខំ​ប្រកាស​មិនថា​ត្រូវពេល​ឬ​ខុសពេល​ឡើយ​ចូរ​ទូន្មាន​ស្ដី​បន្ទោសលើកទឹកចិត្តនិងបង្រៀនដោយ​សេចក្តី​អត់ធ្មត់គ្រប់បែបយ៉ាង 3ដ្បិតនឹង​មានគ្រាមួយ​ដែល​ពួកគេ​លែងស្ដាប់​សេចក្ដី​បង្រៀនត្រឹមត្រូវទៀត​ហើយ​ផ្ទុយ​ទៅ​វិញ​ពួកគេ​នឹង​ប្រមូលគ្រូជាច្រើន​សម្រាប់​ខ្លួនឯង​ទៅ​តាម​សេចក្តី​ប៉ងប្រាថ្នា​ដើម្បី​ឲ្យ​​និយាយ​​អ្វី​ដែល​ត្រចៀក​របស់​ពួកគេរមាស់​ចង់​ស្ដាប់ 4ពួកគេនឹង​បែរត្រចៀកចេញពីសេចក្ដីពិត​រួច​បែរទៅ​ស្ដាប់​រឿងព្រេងវិញ 5រីឯអ្នកវិញ​ចូរ​មាន​គំនិតនឹងធឹងក្នុង​គ្រប់​ការ​ទាំងអស់​ចូរ​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ចូរ​ធ្វើកិច្ចការ​របស់​អ្នក​ប្រកាស​ដំណឹង​ល្អ​និង​បំពេញមុខងារបម្រើ​របស់​អ្នក​ឲ្យ​សព្វ​គ្រប់​ចុះ 6ដ្បិតខ្ញុំ​ត្រូវបាន​ច្រួច​ជា​តង្វាយច្រូច​ជាស្រេច​ហើយរីឯពេលវេលា​ដែល​ខ្ញុំ​ត្រូវ​ចាកចេញ​ក៏​បាន​មក​ដល់​ដែរ 7ខ្ញុំបាន​តយុទ្ធ​យ៉ាង​ល្អ​ខ្ញុំ​បាន​បញ្ចប់​ការ​ប្រណាំង​របស់​ខ្ញុំ​ហើយ​ខ្ញុំ​ក៏​បាន​រក្សាជំនឿ​ដែរ។ 8ពីពេល​នេះ​ត​ទៅ​មាន​មកុដនៃ​សេចក្ដី​សុចរិត​បម្រុងទុក​ឲ្យ​ខ្ញុំដែលព្រះអម្ចាស់​ជា​ចៅក្រម​ដ៏​សុចរិត​នឹង​ប្រទានឲ្យខ្ញុំនៅថ្ងៃនោះមិន​មែន​ឲ្យ​តែ​ខ្ញុំប៉ុណ្ណោះទេគឺ​ឲ្យ​អស់អ្នកដែលពេញចិត្ត​នឹង​ការយាងមករបស់ព្រះអង្គដែរ 9ចូរព្យាយាមមកខ្ញុំជាប្រញាប់ 10ដ្បិតលោក​ដេម៉ាស​បាន​បោះបង់ខ្ញុំចោល​ហើយ​គាត់​បាន​ទៅ​ក្រុង​ថែស្សាឡូនិច​ដោយព្រោះ​គាត់​ស្រលាញ់លោកិយនេះ។ ​លោក​ក្រេសេនទៅ​ស្រុក​កាឡាទីទីតុសទៅ​ស្រុក​ដាល់ម៉ាទា 11មានតែ​លោក​លូកាប៉ុណ្ណោះ​ដែល​នៅជាមួយខ្ញុំ​សូម​នាំម៉ាកុសមកជាមួយផងដ្បិត​គាត់​មានប្រយោជន៍​សម្រាប់​ខ្ញុំ‍នៅក្នុង​មុខងារ​បម្រើ 12រីឯលោក​ទីឃីកុសវិញ​ខ្ញុំ​បាន​ចាត់ឲ្យទៅ‍​ក្រុង​អេភេសូរ 13ពេលអ្នក​មក​សូម​យកអាវធំដែល​ខ្ញុំ​ទុកនឹង​លោក​ការពូសនៅក្រុងទ្រអាស​មក​ជាមួយ​ផងព្រមទាំងសៀវភៅទាំងឡាយដែរ​ជា​ពិសេសសៀវភៅ​ធ្វើពី​ស្បែក 14លោកអ័លេក្សានត្រុស​ជា​ជាងស្ពាន់​បាន​ប្រព្រឹត្តអាក្រក់ច្រើនណាស់​មក​លើ​ខ្ញុំព្រះអម្ចាស់​នឹង​សង​ដល់​គាត់តាមអំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​មិន​ខាន 15ចូរអ្នកប្រយ័ត្ន​នឹង​គាត់ដែរចុះដ្បិត​គាត់​ប្រឆាំង​យ៉ាងខ្លាំង​នឹង​សេចក្តី​ដែល​យើង​ប្រកាស។ 16ពេលដែល​ខ្ញុំ​ឆ្លើយ​ការពារខ្លួន​លើក​ដំបូងគ្មាន​អ្នក​ណា​គាំទ្រខ្ញុំទេគឺ​ពួកគេ​បាន​បោះបង់ខ្ញុំចោលទាំងអស់គ្នា​សូម​កុំ​ឲ្យ​ពួកគេ​ជាប់ទោស​ដោយសារ​ការ​នោះ​ឡើយ 17ប៉ុន្តែព្រះអម្ចាស់​បាន​គង់ជាមួយខ្ញុំហើយ​បាន​ចម្រើនកម្លាំង​ដល់​ខ្ញុំដើម្បី​ឲ្យ​ដំណឹងល្អ​បានប្រកាសសព្វគ្រប់និង​ដើម្បី​ឲ្យ​សាសន៍ដទៃទាំងអស់បានឮតាមរយៈខ្ញុំហើយ​ព្រះអង្គ​បាន​សង្គ្រោះខ្ញុំ​ឲ្យ​រួចពីមាត់តោ 18ព្រះអម្ចាស់នឹង​សង្គ្រោះខ្ញុំ​ឲ្យ​រួចពីការអាក្រក់គ្រប់យ៉ាងហើយ​ព្រះអង្គ​នឹង​នាំខ្ញុំ​ចូល​ទៅក្នុងនគរស្ថានសួគ៌របស់ព្រះអង្គ​ដោយ​សុវត្ថិភាព​សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿងអស់កល្បជានិច្ចអាម៉ែន 19សូមជម្រាបសួរ​ដល់​នាង​ព្រីសីលនិង​លោក​អ័គីឡាព្រមទាំង​ក្រុម​គ្រួសារ​លោក​អូនេស៊ិភ័រ​ផង​ដែរ។ 20លោកអេរ៉ាស្ទុស​ស្នាក់​នៅ​ក្រុង​កូរិនថូសរីឯ​លោក​ទ្រភីម​ខ្ញុំ​បាន​ទុក​ឲ្យ​នៅ​ក្រុង​មីលេត​ព្រោះ​គាត់​ឈឺ 21ចូរអ្នក​ព្យាយាមមក​ឲ្យ​បាន​មុនរដូវរងារ។ ​លោក​អ៊ើប៊ូឡុស​លោក​ពូដេន​លោក​លីណុសនិង​នាង​ក្លូឌាព្រមទាំងបងប្អូន​ទាំង​អស់​ក៏​ជម្រាបសួរ​មក​អ្នក​ដែរ។ 22សូមព្រះអម្ចាស់គង់​នៅ​ជាមួយវិញ្ញាណ​របស់​អ្នក។ ​សូម​ឲ្យ​អ្នករាល់គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណ
Copyright information for KhmKCB